WOW! បទ”កូនក្មេងនឹងមនុស្សចាស់” ជាប់លេខ១ស្ទួនៗ២សម្ដាហ៍ជាប់គ្នា

កម្សាន្ត

បទ”កូនក្មេងនឹងមនុស្សចាស់” របស់​កញ្ញា តន់ ចន្ទសីម៉ា គ្រប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​នា​មុខ​គេ​ក្នុង​កម្មវិធី​តន្ត្រី​តាម​ទូរស័ព្ទ Pleng by Smart ដោយ​បទ​ចម្រៀង​មួយ​បទ​នេះ បាន​​ជាប់លេខ១ស្ទួនៗ២សម្ដាហ៍ជាប់គ្នា​តែ​ម្ដង។នេះ​បើ​ផ្អែក​​តាម​​របាយការណ៍​របស់ Pleng ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

No description available.

Pleng by Smart ជា​កម្ម​កម្មវិធី​តន្រ្តីតាមទូរស័ព្ទ របស់ ​យ៉ាង​សម្បូរណ៍​​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ត្រី​នានា តាម​រយៈ​បណ្ដាញ​ទូរស័ព្ទចល័ត​ដ៏​ទំនើប​របស់​ខ្លួន ដោយ​​នៅ​ក្នុង​នោះ​មាន​បទ​ចម្រៀង​ខ្មែរ និង​អន្តរ​ជាតិជាង១លានបទ។ បទ​ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra ត្រូវ​បាន​គេ​ដឹង​ថា មាន​វត្តមាន​ក្នុង​កម្មវិធី​​​ដ៍​ទំនើប​មួយ​នេះ​ផង​ដែរ ហើយ​តែង​តែ​ជាប់​នៅ​ចំណាត់​ថ្នាក់​កំពូល​ជា​ញឹក​ញយ ជាក់​ស្ដែង​ដូច​ជា​បទ បទ”កូន​ក្មេង​នឹងមនុស្សចាស់” របស់​កញ្ញា តន់ ចន្ទសីម៉ា នេះ​ជា​ដើម។

No description available.

ដូច​ដែល​លោក​អ្នក​បាន​ដឹង​ហើយ​ថា ​កញ្ញា តន់ ចន្ទសីម៉ា ជា​តារា​ចម្រៀង​ស្រី​ម្នាក់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំ ខេត្តតាកែវ ។ នាង​ប្រើ​ពេល​តែ​ជាង​១ឆ្នាំ​ប៉ុណ្ណោះ​ជា​មួយ ផលិតកម្ម Galaxy Navatra អាច​ឈាន​ជើង​ជា កំពូល​តារា​ចម្រៀង​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា​បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺគ្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះ មិន​ធ្លាប់​គិត​ឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូច​សព្វថ្ងៃនេះឡើយ។

No description available.

បច្ចុប្បន្ន​ផលិតកម្ម Galaxy Navatra កំពុង​តែ​សម្រុក​ផលិត​បទ​ចម្រៀង​ឲ្យ​នាង​ក៏​ដូច​ជា តារា​ចម្រៀង​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ប្រជាប្រិយ​របស់​​នាង​កាន់​តែ​​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត។

ប្រិយមិត្ត​តោះ​!ស្ដាប់​”បទ”កូនក្មេងនឹងមនុស្សចាស់” ​របស់​តន់ ចន្ទ​សីម៉ា ជា​ថ្មី​ម្ដង​ទៀត​ទាំង​អស់​គ្នា វា​មាន​ចំណុច​ពិសេស​បែប​បាន​​បាន​ជា អាច​ជាប់លេខ១ស្ទួនៗ២សម្ដាហ៍ជាប់គ្នា​បែប​នេះ៖