កូនខ្មែរម្នាក់បង្កើតម៉ាកកាបូក Fashion ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរ

អាជីវកម្ម

ម៉ាកកាបូប fashion ជាផលិតផលម៉ាកខ្មែរយើងសុទ្ធសាធដែលយើងរចនាអក្សរក្បាច់ខ្មែរ ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរជំហ៊ានដំបូង។ ខ្ញុំបាទបានផ្តួចផ្តើមគំនិតនេះឡើងបន្ទាប់ពីខ្ញុំបាទបានចូលរួមពិពណ៌វប្បធម៌អន្តរជាតិជាច្រើនលើក ទាំងអាស៊ី អ៊ឺរ៉ុប និង Western ម្យ៉ាងធនធានកូនៗដែលទទួលបានអាហារូបករណ៍តាមរយៈខ្ញុំមានស្រាប់ផងក៏សម្រេចបង្កើតម៉ាក “ក្រវ៉ាញ”នេះឡើង។ បើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុកលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ​ កាញ្ញារិទ្ធ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of saddle-stitched leather and purse

លោក ថុល តូម៉ា បានឲ្យដឹងថា ក្រវ៉ាញជារុក្ខជាតិព្រៃដើមស្រដៀងខ្ញី មានផ្កាក្រអូបទាក់ទាញ ឯផ្កាទៀតសោតក៏មានតម្លៃថ្លៃអាចផលិតជាគ្រឿងថែសម្រស់ ឬគ្រឿងសម្អាងផង។ អក្សរក្រវ៉ាញត្រូវបានរចនាដោយកូន Toch Rosa និស្សិតឆ្នាំទី២ នៃសាធារណៈរដ្ឋវៀតណាម ជំនាញ Industrial design (រចនាម៉ូតឱស្សាហកម្ម) ហើយកញ្ញា Lou Chandaravordy និស្សិតបញ្ចប់បរិញ្ញាប័ត្រនៅប្រទេសថៃជាអ្នកសម្របសម្រួលផ្នែកដេរ។ ក្រវ៉ាញ ត្រូវបានរចនាតាមម៉ាកម៉ូតទំនើបបុរស និងនារី មានទាំងសំលៀកបំពាក់ផងដែរ។

May be an image of saddle-stitched leather and purse

លោក តូម៉ា បញ្ជាក់ថា ម៉ាកនេះនឹងជួយសម្រួលដល់កសិដ្ឋានចិញ្ចឹមក្រពើរនៅកម្ពុជាឲ្យរស់ឡើងវិញ និងមានតម្លៃសមរម្យ។ ខ្ញុំសង្ឃឹមថាម៉ាកនេះនឹងអាចប្រកួតប្រជែងទីផ្សារអឺរ៉ុបលើកមុខមាត់ជាតិបន្ទាប់ពីយើងប្រជុំសម្រេចសម្រួលកែក្បាច់ម៉ាក និងម៉ូតដើម្បីភាពឥតខ្ចោះ និងប្រណិតនេះឡើង៕

May be an image of purse