ចាំ​តែ​ពីរ​ឆ្នាំ​ទៀត កម្ពុជា​នឹង​មាន​កំពង់ផែ​ទឹកជ្រៅ​ លែង​ពឹង​ដង្ហើម​សិង្ហបុរី និង​ហុងកុង​ដក​ទៀត​ហើយ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ថ្លែង​ពីកំពង់ផែកទឹកជ្រៅ នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​បញ្ចប់​ការសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ នៅព្រឹកមិញនេះ លោក​បាន​បញ្ជាំក់​ថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅ​ខេត្ត​ព្រះសីហនុ ដែលមានជម្រៅ១៤ម៉ែត្រកន្លះ នឹង​បញ្ចប់នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បានលើក​ពី​គម្រោង​សហការ​របស់​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែល​បានត្រៀមសិក្សាគម្រោងកំពង់ផែទឹកជ្រៅមួយកន្លែងផ្សេងទៀត ដែលមានជម្រៅ១៧ម៉ែត្រ អាចឱ្យនាវាធំៗទាំងអស់ចូលចតបាន។

ការ​សាងសង់កំពង់ផែទឹកជ្រៅ នឹង​ពង្រឹង​ឯករាជ្យកម្ពុជា ក្នងការ​ធ្វើ​ពាណិជ្ជកម្ម​​ជាមួយ​ប្រទេស​លើ​ពិភពលោក តាម​រយៈការ​តភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​កំពង់ផែនៅខេត្តព្រះសីហនុ ដោយ​មិន​មិន​ឆ្លង​កាត់​ការ​​ប្រើប្រាស់កំពង់ផែ​ប្រទេស​សិង្ហបុរី និង​ហុង​កុង​ដូច​មុន​ទៀត។

កម្ពុជាអាចនឹងអនុញ្ញាតិឱ្យនាវាអាស៊ីប៉ាស៊ីហ្វិកដល់ទៅ ៩៧% ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន នៅពេលដែលកំពង់ផែទឹកជ្រៅសាងសង់ចប់សព្វគ្រប់៕