អាជ្ញាធរខេត្តកណ្ដាល​ ជំរុញឱ្យស្វែងរកទីផ្សារបន្លែជូនប្រជាកសិករ 

សង្គម​និង​សេដ្ឋកិច្ច

ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សារ ជូនបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគមន៍ អំពីវិធីសាស្ត្របច្ចេកទេសក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមសត្វ។ ថ្លែងក្នុងឱកាសចុះទស្សនកិច្ចសិក្សាស្វែងយល់ការដាំបន្លែ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of one or more people and outdoors

បើតាមឯកឧត្តម  ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការ រៀបចំផែនការក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ។ លោកថា ត្រូវស្វែងរកទីផ្សារនិងធ្វើការគៀងគរក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូនប្រជាកសិករ។

May be an image of 2 people, people standing, flower and outdoors

ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល លោក ប៊ុនទួន ស៊ីម៉ូណា បានឱ្យដឹងថា នៅទូទាំងស្រុកស្អាងមាន ផ្ទៃដីដាំបន្លែចំនួន៨១៦៩ហិតា មានសហគមន៍ចំនួន ១២សហគមន៍ ដែលក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន៕

May be an image of 2 people, people standing and outdoors