សល់​អង្ករ ៦ លាន​តោន ​សម្តេច​តេជោស្នើទូត​ហ្វីលិពីន ពិចារណា​នាំ​អង្ករពីកម្ពុជា​ចេញទៅ​ហ្វីលិពីន

សង្គម​និង​សេដ្ឋកិច្ច

ក្នុង​ជំនួប​នាព្រឹកនេះ សម្តេច​តេជោ​ ហ៊ុន សែន បាន​ស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភាព ក្នុងការនាំអង្គរ​ពី​ម្ពុជាទៅ​​ប្រទេស​ហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បាន​ស្នើបែប​នេះ​នៅ​​ចំពោះ​មុខ​លោកស្រី ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino)ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា។

សម្តេចតេជោបានមានប្រសាសន៍ កម្ពុជា​និង​ហ្វីលិពីន​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ាន​ជាមួយ​គ្នា។ ក្នុងន័យ​នេះ​ប្រទេស​ទាំង​ពីរ​​អាច​បំពេញ​ឲ្យ​គ្នា​ទៅ​វិញទៅ​មក​លើ​តម្រូវការ​ស្បៀង។ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្នកវិនិយោគទុនហ្វីលីពីនក៏អាចមកដាក់ទុនវិនិយោគនៅកម្ពុជាតាមរយៈការ ដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ កសាងឃ្លាំងស្តុកស្រូវ និង បង្កើតជាបណ្ដាញដើម្បីទិញស្រូវស្រុកស្តុកទុកដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។

លោកស្រី ម៉ារៀ អាមេលីតា អាគីណូ បានមានប្រសាសន៍ការនាំអង្ករចូលត្រូវពឹងទៅលើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីនដែលអាចមានចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករ ។ លោកស្រីនឹងលើកទឹកចិត្ត ឲ្យវិនិយោគិនហ្វីលីពីនមកកាន់កម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនព្រោះអង្ករនៅកម្ពុជាមានស្ថេរភាពអង្ករដែលអាចនាំចេញទៅហ្វីលីពីនបាន ។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​អាស៊ាន​ទាំង​ ២ ​នៅក្នុង​អំឡុង​ជំងឺ​កូវីដ​១៩ ក្នុង​ឆ្នាំ​ ២០២០ គឺមាន​តម្លៃ​ប្រហែល ៤៩,០៥ លាន​ដុល្លារ​ក្នុង​នោះ​ដែរការនាំ​ចូលមក​កម្ពុជា​មាន​តម្លៃ ២៥,០៩ ​លាន​ដុល្លារខណៈ​ការនាំចេញពី​កម្ពុជា​ទៅ​ហ្វីលីពីន​មានតម្លៃ២៣,៩៦ ​លាន​ដុល្លារ ​។ នេះ​បើ​យោងតាម​ស្ថិតិ​ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​របស់​ហ្វីលីពីន។