ត្រូវបណ្តេញចេញពីប្រទេស បើជនបរទេស​មិនគោរពតាមវិធានសុខាភិបាល

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអនុវត្តច្បាប់ចំពោះបុគ្គល មិនធ្វើតាមវិធានសុខាភិបាល ការធ្វើចត្តាឡីស័ក និ​ងគេចវេះមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្តល់ព័ត៌មាន។

ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមសំណើរឯកឧត្តម ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តាមរយៈឯកឧត្តម​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបា​ល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បីប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មេធាវីលោក ឌី វិជ្ជា កំពុងរៀបចំប្តឹងលោក សម រង្ស៊ី ដូចគ្នានឹងសម្តេច ស ខេង |  Mekong News

ក្នុង​លិខិត​ដាក់ជូនសម្តេចតេជោ លើកឡើងថា កន្លងមកក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ២៨ វិច្ឆិកា និងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះបញ្ហាបុគ្គល ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រម​ទាំងទីតាំងមិន​សហការ ចំពោះកិច្ច​ប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គល​ផ្ទុក​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការមាន​​ភាពយឺតយ៉ាវ និង​ខ្វះ​ចន្លោះ​ ហេតុដូចនេះដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ​ទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩​ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំ​គោលការណ៍ដ៏ខ្ពង់ខ្ពស់​ពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជ នូវវិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែលមិន​សហការ​នូវវិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម៖

១.ចំពោះជនបរទេសសូម​គោរពស្នើសុំ បណ្តេញ​ចេញពីព្រះរាជាណាចក្រកម្ពុជា និង​ហាមចូល​ប្រទេសសារជាថ្មី។

២.ចំពោះជន​ជាតិ​ខ្មែរ សូម​គោរពស្នើសុំចាត់​វិធានការតាម​ផ្លូវច្បាប់។

៣.ចំំពោះ​ទីតាំង​សូម​ដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះហេត្ថលេខាយល់​ព្រមតាម​សំណើរ​៕