គម្រោងអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើបវៃឆ្លាត នឹងចាប់ផ្តើមនៅខែមីនាខាងមុខ!

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមយករាជធានី និងទីក្រុងចំនួន ០៣ ដើម្បីដាក់បញ្ចូលជាទីក្រុងក្នុងបណ្តាញទីក្រុងទំនើបវៃឆ្លាតអាស៊ាន កាលពេលកន្លងទៅ។ ទីក្រុងចំនួន ០៣ នោះគឺរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាជំនួយពីរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានានា ដើម្បីសម្រេចសមិទ្ធផលទំនើបកម្មទីក្រុង ឱ្យខាងតែបាន៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, standing, sitting and indoor

​ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២១​ រដ្ឋបាលខេត្តសៀមរាប ​បានបេីកកិច្ចប្រជុំ​ រៀបចំ​គម្រោង​ Smart​ Siem Reap​ សម្រាប់​ទីក្រុង​ឆ្លាតវៃ​សៀមរាប​ ដឹកនាំ​ដោយ​ លោក​ លី​ សំរិទ្ធ​ អភិបាល​រងខេត្ត​សៀមរាប​ និង​ ប្រតិភូតំណាងអង្គការ JICA។

គម្រោង Smart Siem Reap ឬ Smart Cities ខេត្តសៀមរាបដែលបែងចែកជាបីតំបន់ រួមមាន​ តំបន់ក្រុង តំបន់បេតិកភណ្ឌ និងតំបន់ទ្លេសាប ហើយក្នុងគោលដៅលើកកម្ពស់សន្តិសុខ ការគ្រប់គ្រងសំរាម ការដឹកជញ្ជូន ទេសចរណ៍​ ដែលគម្រោងបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០៣១។

គោលបំណងក្នុងការបង្កើត “Smart Siem Reap” គឺដើម្បីកែប្រែទីក្រុងប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាមួយនឹងផាសុខភាព និងមានការពេញចិត្តពីប្រជា​ជន​មូលដ្ឋាន និងភ្ញៀវទេសចរ​ តាមរយៈយន្តការគ្រប់គ្រង ដែលមានលទ្ធភាពស្វែងរកដំណោះស្រាយបញ្ហាក្នុងទីក្រុង ដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ ការវិភាគទិន្នន័យ និងវិធីសាស្រ្តបង្កើនប្រសិទ្ធភាពជារួមសម្រាប់ប្រជាជនមូលដ្ឋាន​ និងភ្ញៀវទេសចរ​។

គួររម្លឹកដែរថា គម្រោងប្រែក្លាយអតីតរាជធានីបុរាណសៀមរាប ទៅជាទីក្រុងទំនើបវៃឆ្លាត ស្មាថស៊ីធី ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប ជាមួយភាគីជប៉ុន កាលពីថ្ងៃទី០២ ខ មីនា ឆ្នាំ២០២០កន្លងទៅ។ ដែលមានគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើបវៃឆ្លាត ដែលនឹងមានកម្រិតស្តង់ដារស៊ីវិល័យ ដូចទីក្រុងទំនើបវៃឆ្លាតនានា ទាំងនៅលំដាប់តំបន់ និងពិភពលោកផងដែរ៕