ជនបរទេសណាមិនសហការតាមគោលការណ៍រឹតបន្តឹងកូវីដ១៩ថ្មីនេះនឹងត្រូវបណ្ដេញចេញពីកម្ពុជាមួយជីវិត

ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមដាក់ចេញនូវគោលការណ៍ឱ្យអនុវត្ថវិធានការច្បាប់បន្ថែម ចំពោះបុគ្គល និងទីតាំង ដែលមិនព្រមសហការនូវវិធានការចំនួន ៣ចំណុច។ ក្នុងចំណោមគោលការណ៍បន្ថែមទាំងនោះ បានសង្កត់ធ្ងន់ខ្លាំងចំពោះជនបរទេសណា ដែលមិនសហការ និងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា និងមិនអាចចូលប្រទេសកម្ពុជាបានជាថ្មី។ គោលគារណ៍២ទៀត គឺចំពោះជនជាតិខ្មែរ នឹងត្រូវចាត់វិធានការតាមច្បាប់ ហើយចំណុចមួយទៀត គឺរឹតបន្តឹង ចំពោះទីតាំងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ កុម្ភៈ រាជរដ្ឋាភិបាល ទើបតែបានចុះអនុក្រឹត្យមួយចំនួន ស្ដីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ១៩ផងដែរ ដែលមានខ្លឹមសារដូចខាងក្រោម៖