អតីតអភិបាល​ក្រុង​ភ្នំពេញ ធ្វើ​ដំណើរ​​​ ទៅ​មើល​ការ​ខួង​ប្រេង​នៅ​ដែន​សមុទ្រ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកែប ជុតិមា ក្នុងនាមគណៈកម្មាការទី៩ នៃរដ្ឋសភា រួមជាមួយប្រតិភូ ក្រសួងថាមពល​ រ៉ែ​ ក្រសួងហិរញវត្ថុ បានទៅស្វែងយល់ពីសកម្មភាពបូមប្រេងដែនសមុទ្រ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចេញដំណេីរនៅម៉ោង៦តាមកប៉ាល់របស់KrisEnergy លេីមហាសាគរនៃសមុទ្រកម្ពជា រយៈពេល ៥ម៉ោងទេីបដល់គោលដៅ​។

អតិត​អភិបាល​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បំណងរបស់​លោក​បានសំរេចមែន គឺបានមកដល់ឃេីញកំណប់មហាសាល នៃកម្ពុជា ក្នុងសម័យតេជោសែន។

លោក​បន្ត​ថា បេសកកម្ម១២ម៉ោងលេីផ្ទៃមហាសាគរធំល្វឹងល្វេីយគ្មានកោះត្រេីយ​ មិន​អាច​កាត់​ថ្លៃ​បាន ដែល​បានឃើញជាក់ស្តែងពី​ដំណើរការ​នៃ​ការផលិតកម្ម​ប្រេង​ ជា​មោទនភាព​របស់​ជាតិខ្មែរ៕