ឧកញ៉ាគ្រាក់ៗទាំង៤រូបក្តោបមុខជំនួញក្នុងវិស័យកសិកម្មដែលកំពុងមានឈ្មោះបោះសំឡេង

ជុំវិញ​ឧកញ៉ា អាជីវកម្ម

វិស័យកសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិតសម្រាប់ប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះវិស័យមួយនេះជា ប្រភពចំណូល សន្តិសុខស្បៀង កំណើនសេដ្ឋកិច្ច និងស្ថេរភាពនយោបាយផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដីចំការស្វាយលក់ ស្ថិតនៅតំបន់ ពេជ្រនិល Lucky Realty Co. Ltd - Cambodia Real  Estate Company - YouTube

ប្រទេសកម្ពុជាធ្លាប់មានប្រវត្តិរុងរឿងជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍ ដែលអាចឆ្លុះបញ្ជាំងបានតាមរយៈសម័យមហានគរ ដោយយើងអាចសិក្សាស្វែងយល់បានថា ពឹងផ្អែកលើវិស័យកសិកម្ម ជាវិស័យស្នូលសម្រាប់កសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ហើយវិស័យនេះនាំទៅដល់សន្តិសុខស្បៀង។ តាំងពីដើមរៀងមក មានសហគ្រិនខ្មែរច្រើនរូប បានចាប់អារម្មណ៍លើវិស័យកសិកម្ម ដែលជាវិស័យដ៍សំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិមួយនេះ។

លោកឧកញ៉ា សុង សារ៉ន«កម្ពុជាត្រូវការថវិកា២០០លានដុល្លារក្នុង១ឆ្នាំ  ដើម្បីត្រៀមទិញស្រូវស្តុកទុកនិងកុំឲ្យតម្លៃធ្លាក់ចុះ » - សារព័ត៌មាន ...

គេហទំព័រឧកញ៉ាញូស៍ សូមលើកពីឧកញ៉ាគ្រាក់ៗ ៤រូប កំពុងក្តោបក្តាប់មុខជំនួញលើវិស័យកសិកម្ម និងបានទទួលជោគជ័យ ល្បីឈ្មោះបោះសំឡេងនាពេលបច្ចុប្បន្ន។

១.ឧកញ៉ា សុង សារ៉ន

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

លោកជាអគ្គនាយកក្រុមហ៊ុន Amru Rice ដែលត្រូវបានគេស្គាល់គាត់ថា ជាឧកញ៉ាស្រូវអង្ករវ័យក្មេងមួយរូប។ រហូតមកទល់ពេលនេះក្រុមហ៊ុនលោក បានផលិតអង្ករជាច្រើនប្រភេទដើម្បីលក់លើទីផ្សារ មានដូចជា៖ អង្ករក្រហម អង្ករស អង្ករសំរូប អង្ករសរីរាង្គ ក៏ដូចជាប្រភេទអង្ករពិសេសៗរបស់កម្ពុជាច្រើនប្រភេទទៀត។
លោកឧកញ៉ាតែងតែផ្សារភ្ជាប់មុខជំនួញរបស់លោកជាមួយនឹងកសិករ ដោយបានចូលរួមការបង្កើតសហគមន៍កសិកម្ម ជួយទ្រទ្រង់កសិករ ទាំងការ បណ្តុះបណ្តាល បច្ចេកទេស ការស្វែងរកទីផ្សារឲ្យកសិករ និងការធានាទិញផលពីកសិករក្នុងសហគមន៍។

តើ លោក សុង សារ៉ន ជា នរណា ?

បច្ចុប្បន្នឧកញ៉ាវ័យក្មេងដែលកំពុងមានឈ្មោះបោះសំឡេងលើវិស័យស្រូវអង្កររូបនេះ កំពុងកាន់តួនាទីជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុននាំអង្ករចេញ Amru Rice។

២.ឧកញ៉ា ហ៊ុន ឡាក់

ឧកញ៉ា ហ៊ុន ឡាក់

នៅក្នុងចំណោមឧកញ៉ាល្បីៗជាច្រើនរូប ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យស្រូវអង្ករ លោកឧកញ៉ា ហ៊ុន ឡាក់ ក៏ត្រូវបានគេដឹងថាមានជំនួញធំៗជាច្រើនទៀតក្នុងដៃ ក្នុងនោះក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ ដែលមានឈ្មោះថា Mekong Oryza Trading គឺជាក្រុមហ៊ុនល្បីឈ្មោះធំមួយនៅកម្ពុជា។

Cambodia's PHKA RUMDUOL Rice Variety Wins 2014 World's Best Rice Award | |  Mekongoryza

ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏មានតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលជាតួនាទីមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវដើម្បីស្វែងរកទីផ្សារអង្ករដល់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

៣.ឧកញ៉ា ភួ វាសនា

May be an image of 1 person

ដោយមានឈាមជ័រជាអ្នកជំនួញស្រាប់ លោកឧកញ៉ា ភួ វាសនា បានចាប់ផ្តើមប្រឡូកក្នុងវិស័យកសិកម្ម ជាមួយលោកឧកញ៉ា ភួ ពុយ ដែលត្រូវជាឪពុករបស់លោក។ បន្ទាប់លោកបានកាន់តួនាទីជាប្រធានក្រុមហ៊ុន បៃតង កម្ពុជា ភីអិលស៊ី និងកាន់តូនាទីជាច្រើនទៀត ដូចជា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។

ការចុះ ហត្ថា លេខា អនុសារណៈ យោគយល់ រវាង សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង និង  សភាពាណិជ្ជកម្ម ប្រទេស ប៉ូឡូញ (Poland) លើ ម៉ាស៊ីន ផលិត កែច្នៃ អាហារ ...

ក្រុមហ៊ុនបៃតងកម្ពុជា ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះជាក់លាក់ និងចក្ខុវិស័យច្បាស់លាស់ ក្នុងការរផលិតអង្ករនាំចេញ មានគុណភាពខ្ពស់ និងមានបរិមាណច្រើនជាងគេ នៅទូទាំងប្រទេសកម្ពុជាដោយផ្អែកលើមូលដ្ឋានផលិតរួមមាន៖ ឡសម្ងួត ឃ្លាំងស្តុក បណ្តាញម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកែច្នៃអង្ករ ដែលមានលក្ខណៈបច្ចេកទេសតាមស្តង់ដារអន្តរជាតិ។

May be an image of 5 people

ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមហ៊ុននេះបានចូលរួមបង្កើតសហគមន៍កសិករ (សហគមន៍បៃតង) នៅតាមបណ្ដាលភូមិ ឃុំ ស្រុក ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។

៤.ឧកញ៉ា ម៉ុង ឬទ្ធី

ឧកញ៉ា ម៉ុង ឫទ្ធី ស្រណោះ ជីវិត ជា អ្នក រត់តុគុយទាវ ពេល មាន អាយុ ១៣ ឆ្នាំ -  ជីវិតនិងសង្គម


ជាសមាជិកព្រឹទ្ធសភាមកពីខាងគណបក្សប្រជាជនកម្ពុជា និងជាស្ថាបនិកនៃក្រុមហ៊ុន Mong Rithy Group Ltd ដែលដើមឡើយបាននាំចេញកៅស៊ូ មុនពេលពង្រីកខ្លួនទៅនាំចេញប្រេងដូង និងចិញ្ចឹមសត្វ។

Oknha Mong Reththy export Cambodian mangoes to Europe (2) - Cambotrips

បើនិយាយពី ឧកញ៉ា ម៉ុង ឬទ្ធី លោកអ្នកប្រហែលជាបានស្គាល់យ៉ាងច្បាស់ណាស់ដូចថ្ងៃ ត្បិតលោក គឺជាស្ដេចកសិកម្មល្បីឈ្មោះបោះសំឡេងមួយរូបនៅប្រទេសកម្ពុជា។

ឧកញ៉ា ម៉ុង ឫទ្ធី ត្អូញត្អែរ ពី ផល ប៉ះពាល់ នៃ វីរុស កូវីដ១៩ លើ  អាជីវកម្មកែច្នៃ កៅស៊ូ — Cambonomist

បច្ចុប្បន្នលោកឧកញ៉ាមានមុខជំនួញជាច្រើនប្រភេទដូចជា៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគលើដំណាំដូងប្រេងនៅកម្ពុជា, ក្រុមហ៊ុនសំណង់ក្មេងវត្ត, ក្រុមហ៊ុន M’s PIG ACMC កម្ពុជា, កំពង់ ផែ ឧកញ៉ា ម៉ុង, ក្រុមហ៊ុន កសិកម្មសមុទ្របៃតង, ក្រុមហ៊ុន ឫទ្ធី គិរីសីមា, ក្រុមហ៊ុន ឫទ្ធី គិរីសាគរ និងអាជីវកម្មមួយចំនួនផ្សេងៗទៀត៕