បទចេញថ្មី “Oh My God” ស្ដាប់ហើយដឹងតែញ័រជើងចង់រាំមិនខាន

កម្សាន្ត

គ្រប់ផលិតកម្មកំពុងតែសម្រុកចេញបទចម្រៀងដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ក្រឡេកមកមើលផលិតកម្ម Galaxy Navatra ហាក់សម្រុកមុនគេតាំងពីដើមខែមួយកន្លងមកដោយគ្រប់បទភាគច្រើនឆ្លើយឆ្លងបែបប្រពៃណី នឹងរូបភាពត្រជាក់ភ្នែកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ស្អាតៗស្ទើរតែទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រីឯព្រឹកមិញនេះ Galaxy Navatra ក៏បានបញ្ចេញបទញាក់ប្លែកអារម្មណ៍មួយបទចំណងជើងថា ” Oh My God “ឲ្យតារាស្រីកំពុងល្បីតន់ ចន្ទសីម៉ា ដែលមានការកោតសសើរជាខ្លាំងរបស់អ្នកគាំទ្រនៅក្នុង Comment យូធូបរបស់ផលិតកម្ម Galaxy Navatra ។ បើចង់ជ្រាបច្បាស់សូមចូលមកទស្សនាបទ ” Oh My God ” ទាំងអស់គ្នា៖