កំពូលតារាល្បីៗ នឹងបុគ្គលិកហង្សមាស មួយចំនួន ឆ្លងកូវីដ១៩

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

ពិធីករទូរទស្សន៍ហង្សមាស អ្នកនាង កែវ ច័ន្ទនិមល ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ បានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ ដែលមានសមាជិកចំនួន ៣នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីរាយការណ៍ឲ្យបានដឹងថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។ រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។

ដោយឡែកអ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។

ក្រសួងសុខាភិបាលទទួលប្រាក់តម្កល់ពីអ្នកដំណើរបរទេសជាង៩លានដុល្លារ - សុីសុីថាមស៍

សារសម្លេងរបស់ លោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមបណ្តាញតេឡេក្រាម ដែលគេហទំព័រឧកញ៉ាញូស៍ ទទួលបានមុននេះ ឲ្យដឹងថា ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លង​កូវីដ១៩ ព្រមទាំង​អ្នកចម្រៀង​​ហង្សមាស​ច្រើន​នាក់ ដូចជា ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ​។

លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយក​​ប្អូន​របស់​អគ្គនាយកហង្សមាស និងក្រុមគ្រួសារ​ ដែល​មានចេញរោគសញ្ញាកូវីដ រួមទាំង​លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ហើយ នៅយប់ថ្ងៃទី៨មីនា​នេះ៕