ប្រមុខដឹកនាំកម្ពុជា ស្នើរឲ្យវិស័យឯកជនមានការយកចិត្តទុកដាក់ កាត់បន្ថយបុគ្គលិក

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ចេញសារបន្ទាន់នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្នើឲ្យផ្អាកបណ្ដោះអាសន្ន នូវស្ថាប័នរដ្ឋ និងនីតិប្រតិបត្តិ ប៉ុន្ដែ នៅតែមានមនុស្សប្រចាំការ។ មនុស្សធ្វើការនៅកន្លែងតិច និងមនុស្សធ្វើការនៅផ្ទះច្រើន ដោយយ៉ាងតិច ៧ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ បានលើកឡើងថា ស្ថានភាពជំងឺកូវីដ១៩ ហាក់កាន់តែអាក្រក់ ដោយរបាយការណ៍គិតត្រឹមយប់នេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រមាណជា ៤៩នាក់បន្ថែមទៀត ដោយសំណាកមួយចំនួន នៅមិនទាន់ចេញនៅឡើយ។ ដូច្នេះ តួលេខនេះ អាចនឹងកើនឡើង ឬយ៉ាងណា?

ប្រមុខដឹកនាំកម្ពុជា ស្នើរឲ្យវិស័យឯកជនមានការយកចិត្តទុកដាក់ កាត់បន្ថយបុគ្គលិក ដើម្បីបន្ថយភាពកន្លែងកកកុញ នៅកន្លែងផង និងតាមដងផ្លូវផង ។ ចំពោះក្រុមគ្រួសារ ស្នើឲ្យគ្រប់គ្រងកូនៗ កុំឲ្យចេញក្រៅផ្ទះ ហើយមនុស្សចាស់ មនុស្សពេញវ័យ ប្រសិនបើមិនមានការចាំបាច់នោះទេ កុំចេញក្រៅផ្ទះ ហើយបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាស់ ព្រោះឥលូវនេះ ជំងឺនេះ មិនដឹងនៅកន្លែងណា។

សម្តេចថ្លែងបញ្ជាក់ថា នេះជាបញ្ហា ជាបញ្ហាប្រឈមដ៏ធំ។ ខ្ញុំគិតថា នេះជាវិធានការចាំបាច់ នៅក្នុងការគ្រប់គ្រងសុខភាពបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនិមួយៗ ក៏ដូចជាសង្គមជាតិយើងផងដែរ៕