ស្ងាត់ៗ កម្ពុជាដំណើរ​ការ​បូម​អណ្តូង​ប្រេង​ចំនួន ៤ បន្ថែម​ទៀត

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងរ៉ែ និងថាមពល បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន KrisEnergy របស់​សិង្ហបុរី ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង​និង​ឧស្ម័ន​បាន​ដំណើរការ​អណ្តូង​បូមប្រេង​ឆៅ​ចំនួន ៤ បន្ថែម​ទៀត​កាល​ពី​ចុង​ខែ​កុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង ​ថាមពល ប្រាប់​កាសែតក្នុងស្រុកថា ក្រុមហ៊ុន​នេះ​បាន​ដំណើរ​ការ​អណ្តួង​បូម​ប្រេង​ចំនួន ៤ បន្ថែម​ទៀត​នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A នៃ​បាសាំង​ខ្មែរ បន្ទាប់​ពី​អណ្តូង​ទី​១ បាន​ដំណើរ​កាល​ពី​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ​មុន។

ការ​ដំណើរ​ការ​អណ្តូង​ប្រេង​ទាំង ៥ នេះ កម្ពុជា​អាច​ផលិត​ប្រេង​បាន​ចំនួន ៧ ៥០០ បារ៉ែល​ ក្នុង ១ថ្ងៃ។

បើ​តាម​លោកជៀប សួរ ប្រសិនបើ អណ្តូងទាំង ៥ នេះ ដំណើរការ​ល្អ គេ​នឹង​ធ្វើ​ការ​ខួង​អណ្តួង​បន្ថែម​ជា​បន្ត​បន្ទាប់ ទៅ​តាម​ផែនការ​របស់​គេ៕