កម្មករនិយោជិតជាង ៤ពាន់នាក់ ត្រូវបានរដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតជាង ៤០០០នាក់បន្ថែមទៀត ដែលត្រូវព្យួរការងារ ដោយសារជំងឺឆ្លងកូវីដ១៩។ នេះជាលើកទី៥៣ហើយ ដែលរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិត ដែលលើកនេះមានកម្មករនិយោជិតចំនួន ៣៩០៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន២៣ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចុះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្វែងយល់ពីលោក ហ៊ុន សែន និងកម្មករ៖ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានដោះស្រាយអ្វីខ្លះដល់កម្មករ កម្មការីនី? | Grand News

សេចក្តីជូនដណឹងដដែលបានបញ្ជាក់ថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស២៣ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាស របស់ខ្លួនជាបន្ទាន់៕