សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លេីកទឹកចិត្តដល់លោកស្រីអនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លេីកទឹកចិត្តដល់លោកស្រីអនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា បន្ទាប់ពីបានឃេីញករណីលោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានបំបៅកូននៅតុការងារតាមផ្លូវ​ក្នុងពេលបំពេញការងារ ត្រូវមេហៅធ្វើកិច្ចសន្យាចំនួនពីរដង។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, standing and sitting

ក្នុងនាមជាមាតាមួយរូប​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង​ ដែលក្នុងស្ថានភាពជាស្ត្រី​ មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស​ពីបុរស​ គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន​ផង​ និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក​ និងបន្តដល់ពេលពេញវ័យផង​ និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ នះបើតាមទំព័រហ្វេសបុកខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

May be an image of 1 person and standing

​ នៅថ្ងៃសុក្រ​ ទី​ ១២​ ខែមីនា​ ឆ្នាំ២០២១​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាលខេត្តស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយកថវិកា​ ១០លានរៀល​ ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត​ និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

May be an image of 1 person, standing and military uniform

លោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា​បន្ទាប់ពីបានដឹងថា​ ករណីរបស់លោកស្រីបានជ្រាបទៅដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ហេីយថែមទាំងទទួលបានការគិតគូរ​ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ​ ដែលនេះជាការលេីកទឹកចិត្ត​ និងផ្តល់តម្លៃយ៉ាងធំធេង​ ចំពោះស្ត្រីជាមាតាគ្រប់រូប៕

May be an image of 3 people and people standing
May be an image of one or more people and outdoors