វេទិកាច្រាំងទន្លេ ជាប់ព្រំដែនឡាវ ចាប់ផ្តើម​ក្រុងពាលីសាងសង់

សង្គម​និង​សេដ្ឋកិច្ច

រោងវេទិកាប្របតាម​មាត់ទន្លេឈម​ជាប់ព្រំដែនឡាវ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុងពាលី​សាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងវេទិកាមានទំហំ ១៥ម៉ែត្រ គុណ ២៧ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ​ ៩៨០០០ដុល្លារ និង​បញ្ចប់​នៅចុងឆ្នាំ២០២១។

វា​ជាសមទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែល​ត្រូវ​បាន​សាងសង់យកលំនាំតាមរចនាបទ និងស្មាដៃកូនខ្មែរជាអ្នកសាងសង់។ ចំពោះថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីសប្បុរសជនផងដែរ។

បើ​តាម​អាជ្ញាធរ​ខេត្ត​ព្រះវិហារ វេទិកា​នេះធ្វើឡើងដើម្បីរៀបចំពិធីផ្សេងៗ ពិសេសគឺពិធីប្រណាំងទូកដែលតែងធ្វើឡើង ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកខួង ខេត្តចម៉្បាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕