អបអរសាទរ! ប្អូនប្រុសស្នងការខេត្តកណ្តាល លោក ឈឿន ប៊ុនឆន ប្រកាសមិនយកថ្លៃផ្ទះជួលចំនួន ៣ខែ

សង្គម​និង​សេដ្ឋកិច្ច

ប្អូនប្រុសលោកស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រកាស​សម្រេច​មិនយ​ក​ថ្លៃ​បន្ទប់​ជួលរយៈពេល ៣ខែ​ ដើម្បី​​សម្រាលការ​លំបាក​របស់បងប្អូន​កម្មកររោងចក្រ។ នេះបើតាមទំព័រហ្វេសបុក​របស់លោក​ Chhoeun Bunchhorn អតីតអធិការស្រុកកោះធំ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people

លោក ឈឿន ប៊ុនឆន បានថ្លែងថា ទឹកចូលច្រមុះដូចតែគ្នា នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង សង្ឃឹមវានឹងរលាយឆាប់ៗ។

លោកថ្លែងបន្តថា “បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)”។

May be an image of 1 person and indoor

សូមរម្លឹកថា ដោយគិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៦៩០ នាក់អ្នកជាសះស្បើយ ៩៥០ នាក់ អ្នកកំពុងព្យាបាល ៧៣៥ នាក់ និងមានអ្នកស្លាប់ ០៣ នាក់ដដែរ៕

May be an image of indoor
May be an image of outdoors
May be an image of tree, sky and body of water
May be an image of sky, road, tree and street

រូបភាពហ្វេសបុក៖ លោក ឈឿន សុចិត្ត