ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ ១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យ TYDA ដែលដឹកនាំឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលដឹកនាំដោយអ្នកឧកញ៉ា ភាព ហៀក អ្នកជំនួញចាស់វស្សាជោគជ័យគ្រប់រដូវ បានប្រកាសឧបម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុងគ្រុប  ចូលរួមបរិច្ចាគថវិកា៥០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ពេលថ្មីៗនេះ អ្នកឧកញ៉ា ភាព ហៀក បានចូលរួមបរិច្ចាគថវិកាចំនួន ៦លានដុុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ និងទិញវ៉ាក់សាំង COVID-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដង។

May be an image of child and indoor

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី៕

May be an image of one or more people and people standing