ពាណិជ្ជករស្រ្តីម្នាក់ ចេញសែក​​ស្អុយ​ជាង ​២​លាន​ដុល្លារ​ ត្រូវបានតុលាការឃុំខ្លួន

សង្គម​និង​សេដ្ឋកិច្ច

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បានបញ្ជាក់ឲ្យដឹងនៅល្ងាច​ថ្ងៃទី ២៣​មីនានេះ ​ថា ស្ត្រី​ម្ចាស់​សែក​ស្អុយ​ជាង ​២ ​លាន​ដុល្លារ ត្រូវបាន​ចៅក្រម​សើ​ប​សួរ លោក កូយ សៅ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាប​ណ្ថោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពីបទ « មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ជួញដូរ​បាន » ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជនសង្ស័យ​ដែលត្រូវ​តុលាការសម្រេច​ឃុំខ្លួន មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ​នាំ​សម្ភារៈ​​គ្រឿង​តុបតែង​ផ្ទះបាយ មកពី​ប្រទេស​កូរ៉េ នឹងមាន​អាស័​យ​ដ្ឋា​ន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជ​ធានី​ភ្នំពេញ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមរយៈ​មិត្តភក្ដិ​រយៈពេល​ជាង​៥​ឆ្នាំ ។ លុះ​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក៏បាន​ទៅរក​ខ្ចីប្រាក់​ដើមបណ្តឹង​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​ធ្វើ​ដើមទុន​វិយោគ បន្ថែម​លើ​មុខរបរ​នោះ។ ជាង​៥​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​យល់​ឃើញ​ថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា នឹង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿទុកចិត្ត លើ​មុខ​ជំនួញ​របស់គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ខ្ចីប្រាក់។

លុះដល់​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​ទៅ​សុំ​ខ្ចី​ប្រាក់​ពី​ជនរងគ្រោះ​ជាង​១​លាន​(១៥៥.៥៩៧.១) ដុល្លារ​អាមេរិក​ទៀត ពេលនោះ​ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជនសង្ស័យ​បាន​អះអាង ធ្វើ​កិច្ចសន្យាធានា នឹង​ទទួលស្គាល់​លើ​បំណុល​ទាំងអស់នោះ​ផងដែរ។ 

បន្ទាប់មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះតែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្តទៀត ដែល​បំណុល​ចាស់​មិនទាន់បាន​សង​មកវិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២​លាន​(២១២.៥២០. ០)​ដុល្លារ​អាមេរិក ខណៈ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ចេញ​មូលប្បទានប័ត្រ​(​សែក​)​ចំនួន​១៣​សន្លឹក ឲ្យ​ជនរងគ្រោះ​ទៅ​បើ​កនៅ​ធនាគារ​មួយ នឹង​២​សន្លឹក ទៅ​បើ​កនៅ​ធនាគារ​មួយទៀត ដោយបាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នី​មួយៗ មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុសៗ គ្នា នឹង​កាលបរិច្ឆេទ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ ។ លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ​បាន​យក​សែក​ទាំង​១៥ សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើ​កនៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​ទាំងនេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់៕

ប្រភព៖ កម្ពុជាថ្មី