បន្ទាប់ពីរើសម៉ូដផ្ទះរួច ប្រុញ និងក្រុមគ្រួសារ សម្រេចសាងសង់ផ្ទះថ្មទៀមម៉ូដនេះហើយ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីទទួលបានជំនួយសប្បុរសធម៌របស់ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងគ្រួសារ មិនបង្អង់យូរ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារតំណាងឯកឧត្តម ពេជ្រ ស្រស់ បានចុះទៅដល់ផ្ទះដ៏កំសត់របស់ក្មួយប្រុញ និងកំពុងសិក្សាវាស់វែង រៀបចំប្លង់សាងសងផ្ទះថ្មទៀមមួយ ជាមួយក្រុមជាងជំនាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហ្វេសប៊ុករបស់ ឯកឧត្តម ពេជ្រ ស្រស់ បានរៀបរាប់ថា៖ «នៅថ្ងៃនេះលោក ផន ផល្លា អនុប្រធានរបស់ខ្ញុំបានចុះទៅផ្ទះក្មួយប្រុញ ដើម្បីចាត់ចែងរៀបចំឲ្យជាងចូលធ្វើផ្ទះជូនក្មួយប្រុញ ដោយគ្រួសារក្មួយប្រុញ និងក្មួយប្រុញ គឺបានសម្រេចយកម៉ូតផ្ទះមានរូបខាងក្រោមនេះមានទំហំ7m x 11m»។

កុមារា ប្រុញ ត្រូវបានមហាជន ចាប់អារម្មណ៍ស្គាល់នារយៈពេលចុងក្រោយនេះ បន្ទាប់ពីរូបគេ បានចេញមុខ ក្នុងវីដេអូសួរសំនួរបែបកំប្លែងលើបណ្ដាញសង្គម។ យ៉ាងណាមិញ ជីវភាពពិត នៅពីក្រោយការសម្ដែងកាយវិការ និងទឹកមុខ បែបកំប្លែងស្ងួត នាំឱ្យអ្នកទស្សនាផ្ទុះសំណើចតាមនោះ គឺប្រុញ គឺជាកូនប្រុសទី២ ក្នុងក្រុមគ្រួសារមានសមាជិកសរុប ៦នាក់ ដែលមានបងប្អូនបង្កើតចំនួន ៤នាក់។ ឳពុករបស់ប្រុញ មានពិការភាព ហើយជីវភាពក្នុងគ្រួសារ ក៏មានការខ្វះខាតដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ២០២១ បន្ទាប់ពីមានការអំពាវនាវពីសប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម ពីបញ្ហាប្រឈមក្នុងជីវភាពខ្វះខាតខ្លាំង លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងស្វាមី ដែលត្រូវជាកូនស្រីបង្កើត របស់លោកជំទាវ ហ៊ុន ស៊ីណាត បានចូលរួមឧត្ថម្ភថវិកា ចំនួន ២,៥០០ដុល្លារ ដល់គ្រួសារកុមារាប្រុញ និងគ្រួសារ ។ ក្រៅពីនោះ ក៏នៅមានសប្បុរសជនជាច្រើនផ្សេងទៀត បានចូលរួមជួយជាថវិកាហូរហែ ដល់ក្រុមគ្រួសារ ប្រុញផងដែរ៕  

ចុចអាន៖ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ឧត្ថម្ភថវិកា ២,៥០០ដុល្លារដល់កុមារា ប្រុញ និងក្រុមគ្រួសារ