ក្រុមហ៊ុនឧកញ៉ាលាង ពៅ បន្ត​ឧបត្ថម្ភទឹក ភេសជ្ជៈដល់អធិការដ្ឋាន​ខណ្ទទាំង ៨ នៅ​ភ្នំពេញ

ជុំវិញ​ឧកញ៉ា
53 Shares

អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​​​ចំនួន​​​៨​​​រួមមាន ​​​ដង្កោ​ មានជ័យ​ ពោធិ៍សែន​ជ័យ​ ​កំបូល​ ទួលគោក ​ជ្រោយ​​ចង្វារ ឫស្សីកែវ និង​​ព្រែក​​ព្នៅ បានទទួល​ការ​ឧបត្ថម្ភទឹកសុទ្ធ និង​ភេសជ្ជៈពី​ក្រុមហ៊ុន​ខ្មែរប៊ែវើរីជីស ក្នុង​យុទ្ធនាការ​ «ទឹក​ចិត្ត​កម្ពុជា»​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ខ្មែរប៊ែវើរីជីស ដែលមានឧកញ៉ា លាង ពៅ ជា​អគ្គនាយក​ក្រុមហ៊ុនបាន​​ឧបត្ថម្ភ​​ទឹក​បរិសុទ្ធ​ កម្ពុជា​ ​៤០០​កេស​​ និង​​ភេសជ្ជៈ​ប៉ូវ​​កម្លាំង​​ Wurkz​ ​១៦០​​កេស​ ​ដល់អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​​​ចំនួន​​​៨​​​​​ ដែល​យុទ្ធនាការនេះចាប់ពីថ្ងៃ​ទី​​១៩​-២២ ខែមីនា​ ​ឆ្នាំ២០២១​​។

គួ​របញ្ជាក់​ថា មកដល់ថ្ងៃទី​២៤​ មីនា​ ២០២១​ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់​ក្រុមហ៊ុន​ខ្មែរប៊ែវើរីជីស ដែលមានឧកញ៉ា លាង ពៅ ជា​អគ្គនាយក​ក្រុមហ៊ុនបានបរិច្ចាគ​ដល់អធិការដ្ឋាននគរបាលខណ្ឌ​​ចំនួន​១៤ខណ្ឌមក​ហើយ​ក្នុង​​រាជធានីភ្នំពេញ សរុប​​ទឹក​បរិសុទ្ធ កម្ពុជា ១,០០០កេស និង​ភេសជ្ជៈប៉ូវកម្លាំង Wurkz ២៨០កេស៕

53 Shares