ក្រុមហ៊ុន​ NagaCorp បង្ហើប​​គម្រោង​វិនិយោគ​​ថ្មី​មួយ​ទៀត​នៅ​​សៀម​រាបអង្គរ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន NagaCorp​ បាន​​បង្ហើប​ពី​គម្រោង​វិនិយោគ​ថ្មី​មួយ​ទៀត​​នៅ​ខេត្ត​សៀមរាប​ ដែល​មាន​ទុន វិនិយោគ​ប្រមាណ​ ៣៥០​លាន​ដុល្លារ​អាមេរិក​។ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ២០២១ កន្លង​មក​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ចេញ​សេចក្ដីប្រកាសព័ត៌មាន ស្ដីពីគម្រោងអភិវឌ្ឍន៍  «បឹងអច្ឆរិយៈអង្គរ»​  ដោយក្រសួងបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុនណាហ្គាខបឬ ណាហ្គាវើល ពុំ​អាច​អនុវត្តបានទេនៅក្នុងបរិបទនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការបង្ហោះ ដ្រូនត្រូវបានហាមឃាត់នៅតំបន់អង្គរ ដើម្បីការពារសុវត្តិភាពនៅតំបន់នេះ  – ខ្មែរប៉ុស្ដិ៍

ការប្រកាសបដិសេធនេះ គឺក្រោយពេលដែលក្រសួងវប្បធម៌ បានប្រជុំ និងស្ដាប់​យោបល់​ពី​គណៈកម្មាធិ​ការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក៏ដូចជាអ្នកជំនាញការ «Ad Hoc» និងអង្គការយូណេស្កូ ដោយយល់ថា គម្រោងនេះអាចមានផលប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ ដែល​ជាបេតិកភណ្ឌ​ពិភព​លោក​មាន​តម្លៃ​ជា​សកល​។ ​​

NagaCorp working fresh plans for Angkor Wat: chairman

យោង​តាម​គេហទំព័រ ​GGRAsia ដោយ​ដក​ស្រង់​សំដី​លោក​  Tim McNally ​ប្រធាន​ក្រុមហ៊ុន កាស៊ីណូណា ហ្គាខប ​បាន​គូស​បញ្ជាក់​ពី​គម្រោង​ថ្្មី​ តាមរយៈ​ការ​សាង​សង់​ជា​រីស៊ត​( Resort)  ដែល​មាន​​ទំហំ​ទឹក​ប្រាក់វិនិយោគ​ប្រមាណ​ ៣៥០​លាន​ដុល្លារ​អាមេរិក​​។  លោក​បាន​ទទួល​ស្គាល់​ពី​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​យូណេស្កូ ហើយ​ក្រុមហ៊ុន​​នឹង​បន្ត​គម្រោង​ថ្មី​​ទៀត​ ដែល​អាច​ទទួល​​យក​​បាន​​ ក្នុង​ទិសដៅ​ជំរុញ​​វិស័យ​ទេសចរ​ឱ្យ​កាន់​តែ​រីក​ចម្រើន​។

លោក​បាន​​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុន​តែង​តែ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​យក​មតិយោបល់​​ពី​ផ្នែក​ពាក់ព័ន្ធ​ និង​រាជរដ្ឋាភិបាល​ មុន​នឹង​​អនុវត្ត​គម្រោង​វិនិយោគ​របស់​ខ្លួន​។​​​

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គា ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំជាងគេ​នៅ​កម្ពុជា បានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្មីមួយនៅលើទឹកដីខេត្តសៀមរាប គឺគម្រោង Angkor Lake of Wonder ដែល​មានន័យថា «បឹងអច្ឆរិយៈអង្គរ»។ គម្រោង​អភិវឌ្ឍន៍​ឈ្មោះ​ថា​ «បឹងអច្ឆរិយៈអង្គរ»​ ក្នុង​ទំហំទឹកប្រាក់ ៣៥០លានដុល្លារ នៅលើផ្ទៃដី ៧៥ហិកតា ដែល​មាន​ចម្ងាយ​ប្រមាណ​៥០០ម៉ែត្រ ពី​តំបន់​រមណីយដ្ឋានអង្គរ៕​​​

អត្ថបទទាក់ទង៖

ប្រភព៖ GGRAsia