ផ្សារ​ដើមគរ​ ប្រកាសមុនគេ​​ផ្អាក​ យកថ្លៃឈ្នួលតូប ១២០ ស្តង់​ពី​អាជីវករ​

សង្គម​និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យផ្អាកការយកថ្លៃឈ្នួលតូប ចំនួន១២០ស្ដង់ នៅផ្សារដើមគរ នៅ​ពេល​វិបត្តិកូវីដ​នៅ​តែ​បន្ត​ពិសេសនៅរាជធានីភ្នំពេញតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើកលែងយកថ្លៃឈ្នួលទាំង១២០ស្តង់ពី​អាជីវករចាប់ពីខែមេសា ឆ្នាំ២០២១ នេះរហូតដល់ស្ថានភាពកូវីដ-១៩ ល្អប្រសើរឡើងវិញ។

ផ្សារដើមគរ ជាផ្សារដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលប្រកាសមិនយកថ្លៃឈ្នួលតូប ពី​អាជីវករជួលលក់ដូរប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីក​រាលដាល​ជាពិសេស​នៅ​រាជធានីភ្នំពេញ​៕