លោកជំទាវ ហ៊ុន ស៊ីណា ផ្ញើសារចូលរួមរំលែកទុក្ខមរណភាព លោកជំទាវឧកញ៉ា ស៊ុយ សផាន

សង្គម​និង​សេដ្ឋកិច្ច

ភ្លាមៗបន្ទាប់ដឹងដំណឹងថា លោកជំទាវឧកញ៉ា ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អុីម៉ិច ទទួលមរណភាពដោយរោគាពាធក្នុជន្មាយុ ៦២ឆ្នាំ នៅព្រឹកថ្ងៃទី២៩នេះ លោកជំទាវ ហ៊ុន ស៊ីណា បានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, standing, headscarf and indoor

លោកជំទាវ ហ៊ុន ស៊ីណា បានថ្លែងថា ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរស្រឡាញ់របស់ខ្លួន។ មរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន។

លោកជំទាវក៏សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ជំនួញ​ស្រ្តីដ៏​មាន​ឥទ្ធិពល​មួយ​រូបក្នុងពិភពជំនួញនៅកម្ពុជា ហើយលោកជំទាវមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាច្រើនក្នុងដៃ។ លោកជំទាវត្រូវបានមហាក្សត្រចេញព្រះរាជត្រឹតតែងតាំងងារជាឧកញ៉ា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៥៕