មួយ​ថ្ងៃ​មាន​រថយន្តថៃ ៤០០ គ្រឿង​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត

សង្គម​និង​សេដ្ឋកិច្ច

តាំង​ពីផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ មាន​រថយន្ត​ថៃ​ ៤០០ គ្រឿង​បាន​ចូល​មក​ប្រទេស​កម្ពុជាតាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ចេញចូលនេះ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង​ពី​កម្លាំង​យោធា​កងពលតូចថ្មើរជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ ដែល​បានដាក់ពង្រាយតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់​ពលករដែល​គេចវេសមិនព្រមធ្វើចក្តាឡីស័ក។

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកឱ្យរថយន្តថៃចូលនៅម៉ោង ៦៖៣០នាទីព្រឹក ហើយត្រូវបានបិទនៅវេលាម៉ោង១០យប់ ក្នុងនោះកម្លាំង ត្រួតពិនិត្យបានផ្លាស់ប្តូរវេនគ្នា ដើម្បីត្រួតពិនិត្យឱ្យបានល្អិតល្អន់ការពារទប់ស្កាត់ពលករត្រឡប់ពីប្រទេសថៃ ដែលគេចវេសពីការធ្វើចត្តាឡីស័ក ដើម្បីបង្កាទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕