កំពង់ផែតម្លៃ១លាន៥សែនដុល្លារ នឹងលេចរូបរាងឡើងនៅខេត្តកោះកុង

សង្គម​និង​សេដ្ឋកិច្ច

ប្រជាពលរដ្ឋ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធ បានសម្តែងការអបអរសាទរនូវគម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់សម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



បើតាមលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង គម្រោងសាងសង់កំពង់ផែថ្មីមួយនេះប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

ដោយឡែកផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមនេះមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាងណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។



ប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មក្បែរសួនច្បារមុខគម្រោងធ្វើកំពង់ផែថ្មី សម្តែងការស្វាគមន៍នូវហេដ្ឋានរចនាសម្ព័ន្ធដ៏ថ្មីស្រឡាងនេះ ដោយរំពឹងថា ផ្លូវទឹកទីរួមខេត្តកោះកុងកាន់តែអ៊ូអរ និងសកម្មផ្នែកដឹកជញ្ចូនទៅមក ពិសេសបង្កើនទាក់ទញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនៗឡើងក្រោយបញ្ចប់គម្រោងរួចរាល់។

សូមជម្រាបថា កំពង់ផែថ្មីនេះដែរ មិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ពោលគឺប្រើប្រាស់បានជាលក្ខណៈពហុវិស័យ ជំនួសឱ្យផែថ្មីចាស់រក្សាទុកនៅកន្លែងដដែល គ្រាមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ៕