ថវិកា​ជិត​២​ពាន់​លាន​ដុល្លារ​ កម្ពុជាចំណាយដើម្បី​ទប់​ទល់នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩

សង្គម​និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន លើក​ទី ២៥ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​កម្ពុជា​ លោក វ​ង្ស៊ី វិស្សុត បានថ្លែងថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រប់គ្រង​ផល​ប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍ ចំនួន ៨ ជុំ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១.១៦៤ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ និង ៧១៩ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ ដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៣ ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន ៣ គឺ (១). ការ​ងើប​ឡើងវិញ និង​ការរស់រាន (Revival and Survival)៖ ការកសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​, (២). ការកែទម្រង់ (Reform)៖ ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង (៣). ការ​លើក​កម្ពស់​ភាព​ធ​ន់ (Resilience)៖ ពង្រឹង​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ទៅនឹង​វិបត្តិ​ដែល​នឹង​អាច​កើតឡើង​នាពេល​អនាគ​ត​។

លោក វ​ង្សី វិស្សុត បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​នានា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​វិស័យ​ឯកជន ក្នុង​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ ទាំង​ក្នុងប្រទេស និង​ឆ្លងកាត់​ព្រំដែន៕