ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកការចរាចរ និងសកម្មភាពអាជីវកម្មពេលយប់

សង្គម​និង​សេដ្ឋកិច្ច

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បាន​ដាក់​បម្រាម​គោចររយៈ​ពេល​ពីរសប្តាហ៍ ចាប់ពីថ្ងៃទី​១ ដល់១៤ ខែមេសា វេលាម៉ោង ៨យប់​ដល់៥ ព្រឹក នៅ​​ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈវិធាន​​ការនេះត្រូវបាន​ធ្វើ​ឡើង​ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អនុក្រិត្យ​ស្តីពីវិធាន​ការរដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និង​ជំងឺ​ឆ្លងកាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដែល​បានចុះ​ហត្ថលេខា​ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា​៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ​ការធ្វើដំណើរ​បំពេញការងារ​ ឬ ប្រកប​មុខ​របរ​អាជីវកម្ម ដែលមិនមានការរឹតបន្តឹង​ ឬ​ហាម​​ឃាត់​ និង​ដោយមាន​​ភ្ជាប់លិខិត​អំពីការងារ​មុខរបរ​ ឬអាជីវកម្ម ការធ្វើដំណើរ​ទៅមន្ទីរពេទ្យ​ សម្ភព ឬ ឱសថស្ថានមូលហេតុ​សុខភាព។

បន្ថែមលើនេះ ​​មាត្រា​៨ បម្រាម​គោចរ​ ដោយរាល់ការធ្វើដំណើរ​ត្រូវបានអនុញ្ញាតដូចមា​នចែងក្នុងមាត្រា​៤ នៃអនុក្រិត្យ​នេះ មិនត្រូវធ្វើ​ឡើង​នៅ​ចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក​ លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់​ និងបន្ទាន់ ក្នុ​ង​គ្រួសារ​ ការដឹកជញ្ជូន​ទំនិញ​ ការបំពេញការតព្វកិច្ចដែល​បម្រើ​ផល​ប្រយោជន៍ សាធារណៈជាដើម។

ពិស្តារ៖