ទើបបរិច្ចាគថវិកា២០ម៉ឺនដុល្លារ ទិញ​មន្ទីរពេទ្យ អ្នកឧកញ៉ា សៀ ឬទ្ធី បន្តឧបត្ថម្ភចំនួន ១៦ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group  តំណាងឲ្យក្រុមហ៊ុនចំនួន៤ គឺក្រុមហ៊ុន Oxley Emerald (Cambodia), ក្រុមហ៊ុន Oxley Gem (Cambodia) , ក្រុមហ៊ុន Kerry Worldbridge Logistics Ltd និងក្រុមហ៊ុន Oxley Diamond (Cambodia) Ltd ឧបត្ថម្ភថវិកា ១៦ម៉ឺនដុល្លារ  ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមីនាកន្លងទៅ អ្នកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។

សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖ 
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888