មិនទាន់ធូស្រានៅឡើយរកឃើញអ្នកឆ្លងថ្មីដល់ទៅ ៧រាជធានីខេត្ត ៧២នាក់ទៀត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីដល់ ៧២នាក់ទៀត ដែលចំនួនដ៏ច្រើននេះ នៅរាជធានីភ្នំពេញរកឃើញ ៣២នាក់ ព្រះសីហនុ ២២នាក់ កណ្ដាល ៩នាក់ ពោធិ៍សាត់ ៣នាក់ ស្វាយរៀង ៣នាក់ ព្រៃវែង ១នាក់ កំពត ១នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ រកឃើញករណីឆ្លងក្នុងសហគមន៍២០កុម្ភៈមានចំនួន ៧១នាក់ និងមានអ្នកដំណើរមកពីក្រៅប្រទេសចំនួន១នាក់ ចំនួនអ្នកឆ្លង ៧២នាក់នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថា មានអ្នកជាសះស្បើយរហូតដល់ទៅ ៤៧នាក់ផងដែរ។

ដូចនេះនៅប្រទេសកម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៨សរុបជាបណ្តោះអាសន្នចំនួន ២៨២៤ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧៩៤ នាក់ អ្នកកំពុងព្យាបាល ១០០៣ នាក់ ហើយចំនួនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានចំនួន ២២នាក់៕