ឧកញ៉ា​​នាយក​ក្រុមហ៊ុន​រថយន្ត​ប្រេនធំមួយ ចូលរួម​បរិច្ចាកថវិកាដល់កាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា គង់ នួន តំណាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា ឧកញ៉ា គង់ នួន ជា​ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ក្រុមហ៊ុននាំ​ចូលរថយន្ត​តូយ៉ូតា​ជាផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នានេះ លោក​ក៏ជា​អគ្គនាយក​ក្រុមហ៊ុន​គង់ នួន គ្រុប ដែលមាន​សម្ព័ន្ធ​ក្រុមហ៊ុនជា​ច្រើន​មាន​ដូចជា ក្រុមហ៊ុន Yamaha Motor ដែល​នាំចូល​និងចែកចាយ​ម៉ូតូយ៉ាម៉ាហា ក្រុមហ៊ុន​នាំចូលផលិតផលសំបកកង់រថយន្តម៉ាក Bridgestone ក៏ដូចជា​ក្រុមហ៊ុន​នាំ​ចូល​គ្រឿងយន្ត​កសិកម្ម​ម៉ាក Yanmar (​យ៉ាន់ម៉ា​) ពី​ប្រទេស​ជប៉ុន៕