កម្មករជាង ២៥៦២​នាក់ នៅរោងចក្រកាត់​ដេរ​ «​ឌី​ន ហាន​» រកឃើញអ្នក​ឆ្លង​​កូ​វីដ​ជិត​៥០​នាក់

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រកាត់​ដេរ​ «​ឌី​ន ហាន​» នៅខណ្ឌមានជ័យ​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ជិត​៥០​នាក់ អាជ្ញាធរ​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់ ដាច់​ខាត​ត្រូវ​មក​ធ្វើ​តេស្ត​ជាបន្ទាន់​នៅ​ថ្ងៃនេះនៅរោចក្រ​តែម្តង បើមិនដូច្នេះ​ទេមិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ឡើយ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នានេះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាច់ញាតិ ឬ​មិត្ត​ភ័​ក្រ​របស់​កម្មករ​ទាំងនោះ ត្រូវ​ជួយ​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​តាម​ចំនួន​កំណត់ ហើយ​បើ​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ នឹង​ទទួល​ទោសពិន័យ​តាមច្បាប់ ជាក់​ជាមិនខាន​ឡើយ​។

បច្ចុប្បន្នសមត្ថកិច្ច​ខណ្ឌមានជ័យ ព្រមទាំង​មន្ត្រី​សុខាភិបាល បាន​នឹង​កំពុង​យក​សំណាក​ទៅលើ​បងប្អូន​កម្មករ​នៅក្នុង​រោងចក្រ​ផ្ទាល់​តែម្តង ដើម្បី​ស្វែងរក​កូ​វីដ​១៩​។ សូម​បញ្ជាក់ថា កម្មករ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​មួយ​នេះ​មាន​ចំនួន ២៥៦២​នាក់​៕