ច្បាស់​ហើយ​គម្រោង​ស្ថាបនា​ផ្លូវច្រាំង​ទន្លេ ​ចាប់​ពី​ស្ពាន​មុនីវង្ស​ទៅ​តំបន់​អភិវឌ្ឍ​កោះនរា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានីភ្នំពេញ បាន​បង្ហាញ​គំរូ​​ប្លង់​ពីគម្រោង​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​ខាង​កើត​ទន្លេ​បាសាក់​អំពី​បេតុង ចាប់ពី​ស្ពាន​មុនីវង្ស​ចាស់​ដល់​តំបន់អភិវឌ្ឍ​កោះនរា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​ធ្វើ​ពី​បេតុង​នៅតាម​ទន្លេបាសាក់​​ត្រើយ​ខាងកើត ក្នុង​ខណ្ឌ​ច្បារអំពៅ ដើម្បី​ការពារ​ការបាក់ច្រាំង និង​លើកកម្ពស់​សោភណភាព​ក៏ដូចជា​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​។ ​នេះ​បើ​យោងតាម​សេចក្ដី​ជូនដំណឹង​របស់​​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​។

បើតាម​សេចក្ដី​ជូនដំណឹង​ ​​ទីតាំង​ដែល​ត្រូវ​ស្ថាបនា​គឺ​ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​២ រហូតដល់​តំបន់​អភិវឌ្ឍន៍​កោះនរា​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ​

នៅពេល​នេះ​ក្រុមមន្ត្រី​បច្ចេកទេស​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​វាស់វែង​ និង​បោះបង្គោល​កំណត់​ទីតាំង​នៃ​ព្រំប្រទល់​ដី​ចំណី​ច្រាំងទន្លេ​ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​ ២ រហូត​ដល់​តំបន់​អភិវឌ្ឍន៍​កោះនរា​ក្នុង​សង្កាត់​និរោធ​៕