មិន​បាច់​សួរ​គ្នា​ទេ! មក​ដឹង​តម្លៃ​​ជិះសាឡាង​ពី​កោះនរា​ទៅ​កោះពេជ្រ បើ​មិន​ចង់ធុញស្ទះលើស្ពាន​មុនីវង្ស

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​សាឡាងពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រមកកោះនរា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាឡាងចម្លងយានយន្ត ពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រមកកោះនរា ដែលអាជ្ញាធររាជធានីភ្នំពេញដើម្បីរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ពិសេសពីច្បារអំពៅចូលមករាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ​ទី​០៩​មេសា​នេះ ត្រូវបានកំណត់​តម្លៃដោយក្នុងរថយន្តមួយ​គ្រឿង​ ៦០០០រៀល និង១០០០រៀល សម្រាប់ម៉ូតូ