ប៉ុន្មានប្រទេសនេះឆ្លងកូវីដ១៩ ច្រើនជាងគេលើពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

វីរុសកូរ៉ូណាកូវីដ-១៩ បានរីករាលដាលក្នុងសកលជាងមួយឆ្នាំ បណ្តាលឲ្យរងគ្រោះផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនលើពិភពលោក នឹងបង្កើតជាក្តីព្រួយបារម្ភបំបាក់ស្មារតីរបស់មនុស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនអ្នកឆ្លងកើនឡើងគ្រប់វិនាទី ចំណែកករណីស្លាប់ក៏ចេះតែកើនឡើងជារៀងរាល់ថ្ងៃ ក្នុងនោះប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន ៥ ដែលមានតួលេខអ្នកឆ្លងកូវីដ១៩ធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោករួមមាន៖ ទី១ សហរដ្ឋអាមេរិកមានករណីឆ្លងសរុបដល់ទៅ ៣១,២លាននាក់ ហើយករណីអ្នកស្លាប់បានកើនឡើង ៥៦២ពាន់នាក់ ទី២ ឥណ្ឌាដែលជាប្រទេសមានប្រជាជនជាងគេផងនោះក៏ប្រកាសរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៥លាននាក់ ចំនួនអ្នកស្លាប់ ១៧០ពាន់នាក់ ទី៣ ប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងសរុប ១៣,៥លាននាក់ ស្លាប់៣៥៣ពាន់នាក់ ទី៤ ប្រទេសឯណេះ ក៏បង្ហាញតួលេខអ្នកឆ្លងសរុប ៥,០៦លាននាក់ អ្នកស្លាប់ ៩៨៧៥០នាក់ និងទី៥ ប្រទេសរុស្ស៊ី ដែលមានចំនួនអ្នកឆ្លងសរុបដល់ទៅ ៤,៥៩លាននាក់ ខណៈអ្នកស្លាប់ ១០១ពាន់នាក់។

សូមជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ១៩សរុបជាបណ្តោះអាសន្នចំនួន ១៣៦.៦៣៦.២៩២ នាក់ កំពុងសម្រាកព្យាបាល ២៣.៨២១.៨៩ នាក់ ជាសោះស្បើយចំនួន ១០៩.៨៦៥.០១២ នាក់ ខណៈអ្នកស្លាប់ដល់ទៅ ២.៩៤៩.៣៩នាក់ផងដែរ៕