មូលនិធិជួយជនពិការកំបុតដៃទាំងពីរតាមអនឡាញ របស់លោកឧកញ៉ា បណ្ឌិត ជា រតនា ប្រកាសចែកទានសប្បុរសធម៌

សង្គម​និង​សេដ្ឋកិច្ច

ស្ថាបនិកមូលនិធិជួយជនពិការកំបុតដៃទាំងសងខាង របស់ លោកឧកញ៉ា បណ្ឌិត ជា រតនា និងលោកជំទាវ លី ហៀក រតនា បាននឹងកំពុងធ្វើការចែកទាន ដល់បងប្អូនជនមានពិការភាពដៃទាំងពីរ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១តទៅ រហូតដល់ថ្ងៃចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ មូលនិធិសប្បុរសធម៌ ជួយចែករំលែកក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងធនធាន របស់លោក ឧកញ៉ា បណ្ឌិត នឹងធ្វើការចែកជូនថវិកា ជូនបងប្អូនជនពិការដៃទាំងសងខាង ក្នុងម្នាក់ៗ ចំនួន ១០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយប្រកាសនូវផ្នត់គំនិត និងសកម្មភាពសប្បុរសធម៌ជួយសង្គម តាមប្រព័ន្ធអនឡាញនេះ មិនបានប៉ុន្មានថ្ងៃផង គេឃើញមានសប្បុរជនជាច្រើននាក់ បានចូលរួមតាមធនធាន ជាមួយលោកឧកញ៉ា បណ្ឌិត ជា រតនា និងលោក ជំទាវ ជាបន្តបន្ទាប់ផងដែរ។

លោក ឧកញ៉ាបណ្ឌិត ជា រតនា គឺជា អគ្គនាយកក្រុមហ៊ុន Sun & Moon Hotel Co., LTD ។ ថ្មីៗកន្លងទៅ លោកឧកញ៉ា និង លោកជំទាវឧកញ៉ា លីហៀក រតនា ទើបតែបានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា។ កន្លងមកនេះ ឧកញ៉ាបណ្ឌិត ជា រតនា ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ៕