មិត្តចិនផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយ ឥតសំណងជាវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម។ ជាជំនួយវ៉ាក់សាំងបន្ថែមដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

សូមជម្រាបជូនឡើងវិញផងដែរថា សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាវ៉ាក់សាំង ស៊ីណូហ្វាម ២ ដំណាក់កាលមកហើយ ចំនួន ១,៣ លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងវិរុសកូវីដ១៩៕