សម្តេចតេជោ ហ៊ុន សែន មិនអត់ឱនដល់​មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុងដែលបង្ករភាពចលាចល

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៤ ខែមេសា នេះ បាន​ថ្លែងសារបន្ទាន់ទាក់ទងនឹងវិធាន​ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល​១៤ថ្ងៃ ដើម្បីទប់ស្កាត់​ការរាលដាលកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវមិនទាន់ទាំងបានចេញសេចក្តីសំរេចប៉ុន្តែបែជាបានបែកធ្លាយទៅជាមុនដោយបុគ្គលគ្មានទទួលខុសត្រូវនៅក្នុងក្បាលម៉ាសុិនរបស់បក្ស និងរដ្ឋ។
សកម្មភាពនោះនិងត្រូវទទួលនូវវិន័យនៅពេលក្រោយពេលដែលយើងរកឃើញ។

សម្តេចតេជោបាន​លើកឡើងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនដោយបង្អត់អាហារនោះឡើយ ដោយ​ការអនុវត្តធ្វើឡើងក្រោម​លក្ខខណ្ឌផ្សេងៗ។