លោក ហ៊ួត ជាឧបត្ថម្ភ1,000,000រៀល ដល់​​វីរបុរស ប៉ូលិស​រង​គ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស៍

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

​វីរបុរស ប៉ូលិស​រង​គ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស៍ រលាក​ពេញ​ពេញ​ខ្លួន ដោយសារ​តែ​ទៅ​ជួយ​សង្គ្រោះ​ក្នុង​ករណី​ផ្ទុះ​ធុង​ហ្គាស៍ មួយ​កន្លែង​នៅ ខេត្ត សៀមរាប ​ពេល​នេះ​កំពុង​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ។ ជា​មួយ​និង​ភាព​ក្លាហាន​​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​អាណិតអាសូរ​ជា​ខ្លាំង និង​បាន​​ជូន​ពរ​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ ទន្ទឹម​គ្នា​នោះ​ដែរ​មាន​សប្បុរសជន​ជា​ច្រើន បាន​ចូល​រួម​បរិច្ចាគ ដើម្បី​ជួយ​សម្រួល​ដល់​​​ការ​បង់ថ្លៃ​ព្យាបាល ក្នុង​​ដែរ លោក ហ៊ួត ជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​លើ​វិស័យ​សំណង់ និង​ជា បុគ្គល​ម្នាក់​ចូល​ចិត្ត​ធ្វើ​បុណ្យ​ធ្វើ​ទាន ក៏​ដូច​ជា​​ជួយ​​កិច្ចការ​សង្គម​ផ្សេងៗ​ ក៏​បាន​ជួយ ដល់ ដល់​​វីរបុរស ប៉ូលិស​​ចំនួន1,000,000រៀល​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បើ​តាម​ការ​លើក​ឡើង​លើ​Facebook Page ផ្លូវ​ការ​”Hout Chea ហ៊ួត ជា” បាន​សរសេរ​​បែប​នេះ​ថា” ​ អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង

ខ្ញុំ​បាទ​ ហ៊ួត​ ជា​ នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 1,000,000រៀល��������​ជាការចូល​រួមចំណែកសរសើរ​ដល់សេចក្តីក្លាហានរបស់បង​ និងរួមចំណែកជួយបងខ្លះ​ ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ដែលបណ្តាលមកពីអគ្គីភ័យនៅសៀមរាប”។

សូម​បញ្ជាក់​ផង​ដែរ លោក ហ៊ួត ជា គឺ​ជា អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​លើ​វិស័យ​សំណង់ និង​ជា បុគ្គល​ម្នាក់​ចូល​ចិត្ត​ធ្វើ​បុណ្យ​ធ្វើ​ទាន ក៏​ដូច​ជា​​ជួយ​​កិច្ចការ​សង្គម​ផ្សេងៗ។ ជា​មួយ​និង​ភាព​ជោគជ័យ​របស់​លោក អ្នក​ជំនួយ​រូប​នេះ តែងតែ​ចែក​រំលែក គន្លឹះ​ជោគជ័យ​របស់​លោក ទៅ​មនុស្ស​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​មាន​ឱកាស​បាន​ជោគជ័យ​ដូច​ជា​រូប​លោក។ ថ្នីៗ​នេះ​​លោក​ទើប​​តែ​ដឹក​នាំ​បុគ្គលិក​ជា​ច្រើន​នាក់ ទៅ​បរិច្ចាគ​ឈាម​ដល់​​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​​យក​ទៅ​សង្គ្រោះ​ដល់ ប្រជាពលរដ្ឋ​​ដែល​ត្រូវ​ការ​ឈាម​ជា​បន្ទាន់៕