សូម្បីចេញចូលពីផ្ទះមួយទៅផ្ទះមួយគឺមិនអនុញ្ញាតិដាច់ខាតនៃពលរដ្ឋក្រុងតាខ្មៅ

សង្គម​និង​សេដ្ឋកិច្ច

ក្រុងតាខ្មៅនៃខេត្តកណ្ដាល នឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានឲ្យដឹងថា ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវផ្ដោតសំខាន់លើការហាមឃាត់ចំពោះការធ្វើដំណើរឆ្លងកាត់ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញ លើកលែងតែកិច្ចការងារបំពេញមុខងារ ការងារផ្ដល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញ ផ្សេងៗ ដែលមានការអនុញ្ញាតពីអជ្ជាធរមានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារ ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង។

លោកបានបញ្ជាក់ថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតអោយលក់ធម្មតា បន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតអោយមកទិញគ្រឿងឧបភោគយកទៅផ្ទះ ត្រឹមតែ ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ចំពោះហាងលក់ សម្ភារៈផ្សេងៗ ដូចជាកន្លែងលក់គ្រឿងសំណង់ លក់កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិច និងផ្ទះសំណាក់ និងត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃតែម្ដង។ ចំពោះសហគ្រាស ក្នុងក្រុងតាខ្មៅ គឺអនុញ្ញាតអោយដំណើរការធម្មតា ប៉ុន្តែអនុញ្ញាតឱ្យមានកម្មករត្រឹមតែ ២៥នាក់ប៉ុណ្ណោះ។