ដំណឹងល្អ! លោក ឃួង ស្រេង នឹងបញ្ចេញអង្ករចំនួន១៤០តោនសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ

សង្គម​និង​សេដ្ឋកិច្ច

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នឹងបញ្ចេញអង្ករចំនួន១៤០តោន ដើម្បីឆ្លើយតបនឹងសំណើរបស់ពលរដ្ឋដែលជួបបញ្ហាខ្វះខាតស្បៀងអាហារក្នុងស្ថានភាពវិបត្តិកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញយកចិត្តទុកដាក់តាមដានសំណើរបស់ពលរដ្ឋ និងរៀបចំផ្ដល់ស្បៀងអាហារជូនពួកគាត់ឱ្យទាន់ពេលវេលាបំផុត។

ទន្ទឹមនឹងនោះ អាជ្ញាធរនឹងដាក់អង្ករជូនខណ្ឌនីមួយៗចំនួន១០តោនចំពោះគ្រប់ខណ្ឌទាំង១៤នៅក្នុងទីក្រុងភ្នំពេញ សរុបមានចំនួន១៤០តោន និងមានត្រីខ និងមីផងដែរសម្រាប់ផ្គត់ផ្គង់ដល់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ៕

សូមចុចអានអត្ថបទខាងក្រោម៖