អ្នក​និពន្ធ​ឆ្លើយតប​រឿង​ដែល​ថា ​​​អ្នក​ស្រុក​ខ្មែរ​ចូលចិត្ត​រិះគន់ ​(មាន​វីដេអូ)

សង្គម​និង​សេដ្ឋកិច្ច

អ្នកស្រី ម៉ីសន សុធារី​ ជា​អ្នក​និពន្ធ​ជើងចាស់​មួយ​រូប​ដែល​បាន​ខាប​យក​ដួងចិត្ត​​មិត្ត​អ្នក​អាន​គ្រប់​ស្រទាប់​​ ជា​ពិសេស​ជា​និមិត្ត​រូប​របស់​​យុវវ័យ​ដែល​និយម​អាន​សៀវភៅ​នា​ពេល​បច្ចុប្បន្ន​នេះ ​ទាំង​រឿង​មនោសញ្ចេតនា​ អាគម​អូម​អាម​និង​ស៊ើបអង្កេត​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដោយឡែក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ អ្នកនិពន្ធ​រូប​នេះ​បាន​ដាក់​ជា​សំណួរ​ចំនួន ៧ នៅ​លើ​ផេក ម៉ីសន សុធារី​​​និពន្ធ ​ដែល​បណ្ដា​អ្នក​គាំទ្រ​ការអានសៀវភៅ​បាន​ចោត​សួរ​ទៅ​កាន់​គាត់។

សំណួរ​គ្នា​យើង​សួរ​ខ្ញុំ៖

១ តើ​ហេតុអ្វី​មនុស្ស​ខ្លះ​ឈឺចាប់​ទាំង​រក​មិន​ឃើញ​មូលហេតុ​ច្បាស់​សម្រាប់​ដោះស្រាយ?

២ តើ​កូវីដ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​ឬ​អ្វី​ផ្សេង?

 ហេតុអ្វី​អ្នក​ស្រុកខ្មែរ​និយម​រិះគន់​គ្នា?

៤ ហេតុអ្វី​មនុស្ស​មាន​ទេពកោសល្យ​មាន​គេ Like តិច​ជាង​មនុស្ស​តែ​ស្ករ​លើ​បណ្ដាញ​សង្គម?

 ធ្វើ​យ៉ាងណា​សរសេរ​រឿង​បាន​កម្រិត​ដូច​បង?

 ដូចម្ដេច​បាន​ជា​ឃ្លីប​មួយ​បង​និយាយ​ថា​ ជោគជ័យ​ខ្លះ​មិន​ធ្វើ​​ឲ្យ​សប្បាយចិត្ត​?

 ឆ្លើយតប​បែប​ណា​ចំពោះ​មនុស្ស​ដែល​ឲ្យ​តម្លៃ​យើង​ទាប?

ខ្ញុំ​នឹង​ឆ្លៀត​ធ្វើ​វីដេអូ​ឆ្លើយ សូម​រើស​យក​បី​ក្នុង​ចំណោម​នេះ!

ក្រោយ​ពេល​ស្រង់​មតិ​រួម​ដែល​បាន​ជ្រើសរើស​ច្រើន​ជាង​គេ​រួចមក ​អ្នកនិពន្ធ​ក៏​សម្រេចចិត្ត​ចេញ​ជា​ឃ្លីប​វីដេអូ​មួយ​ទាក់ទង​នឹង​រឿង​ដែល​ថា​ ” ហេតុអ្វី​អ្នក​ស្រុកខ្មែរ​និយម​រិះគន់​គ្នា ? ”

ដើម្បីឲ្យកាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់​គ្នា!