អាជីវករ៣៩៨នាក់ លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវធ្វើតេស្តរកកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ខណៈដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា “ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង។”

ដោយឡែកចំពោះ អាជីវករដែលបានយកសំណាករួច ហើយទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះបន្តទៀត។

គិត​រហូត​ម​កទល់​ពេល​នេះ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មិន​ត្រឹម​តែ​បាន​វាយ​លុក​ខេត្តកណ្តាល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​រីក​រាល​ដាល​ទៅ​ដល់​បណ្ដារាជធានី​ខេត្ត​ផ្សេង​ទៀត​ដែរ​។ ត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៧០១៣ នាក់ និងមានអ្នកស្លាប់ ៤៥ នាក់៕