គិតពីខេត្តមីនាមកដល់ម៉ោង១០:៤២នាទីព្រឹកនេះ មានកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធ សរុប ១,០៨១នាក់បាន​​ឆ្លងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

គិត​រហូត​ម​កទល់​ពេល​នេះ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មិន​ត្រឹម​តែ​បាន​វាយ​លុក​រាជធានីភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​រីក​រាល​ដាល​ទៅ​ដល់​បណ្ដារាជធានី​ខេត្ត​ផ្សេង​ទៀត​ដែរ​។ ត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៧៤៤៤ នាក់ និងករណីអ្នកស្លាប់ក្នុងព្រឹតិ្តការណ៍សហគមន៍ចំនួន ៤៩ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅតាមបណ្តាលរោងចក្រ មានកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ១,០៨១នាក់​ ត្រូវបានរកឃើញ ​វិជ្ជមានកូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

គួររម្លឹកជូនថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងថ្មី ៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់ ករណីឆ្លងសហគមន៍ ៤២៩ នាក់ អ្នកដំណើរពីបរទេស ០២ នាក់ក្នុងនោះនៅភ្នំពេញ ២៧១ ព្រះសីហនុ ១៣៣ កណ្ដាល ១០ កំពង់ចាម ៤ តាកែវ ៤ ព្រៃវែង ២ ត្បូងឃ្មុំ ១ ស្វាយរៀង ១ កំពង់ឆ្នាំង ១ កំពង់ធំ ១ កំពត ១៕