សម្រេចបិទផ្សារដេប៉ូ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួនឆ្លងជំងឺកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខណ្ឌទួលគោក សម្រេចបិទផ្សារដេប៉ូ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួនឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ដែលស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សេចក្ដីប្រកាសបានឲ្យដឹងថា រដ្ឋបាលខណ្ឌទួលគោកសូមផ្អាកដំណើរការបណ្ដោះ​អាសន្ន​នូវ​មូលដ្ឋាន ផ្សារដេប៉ូ រយៈពេល១៤​ថ្ងៃ​ ចាប់ពីម៉ោងសូន្យនាទី​ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ​ខែឩសភា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើនេះ។

ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ ​សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារ​ក្នុង​ទី​តាំងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែល​បាន​ចេញ​ចូលចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមាសា ឆ្នាំ២០២១ បើមានអាការៈ ឬមានការ​សង្ស័យ​ថាឆ្លងជំងឺកូវីដ១៩ សូមមកយកសំណាកតេស្ដរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅបរិវេន​ផ្សារ​ដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអនុវត្តវិធានការចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ​តាមការណែនាំរបស់ក្រសួងសុខាភិបាល៕