WHO បង្ហាញ ៥វិធី ដល់ប្រជាជនទូទាំងពិភពលោកដើម្បីអនុវត្តពេលមានផ្ទុះជំងឺកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

នៅពេលនេះមនុស្សជាង ១.៥ ពាន់លាននាក់ ពោលមួយភាគប្រាំនៃចំនួនប្រជាជនពិភពលោកត្រូវបានស្នើសុំ ឬបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីគេចពីជំងឺឆ្លងកូវីដ ១៩។ សម្រាប់មនុស្សដែលកំពុងស្នាក់នៅក្នុងផ្ទះ រួមទាំងអ្នកដែលកំពុងធ្វើការពីផ្ទះ ពួកគេកំពុងចាប់ផ្តើមមានអារម្មណ៍ថាស្មុគស្មាញ ដោយសារសុខុមាលភាពរាងកាយ និងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកឲ្យអនុវត្តដើម្បីរក្សាសុខភាព និងចៀសឆ្ងាយការឆ្លង អំឡុងជំងឺរាតត្បាតកូវីដ ១៩ នេះ ៖

១ ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព។

២ កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន។

៣ ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩។

៤ ត្រូវហាត់ប្រាណឲ្យបានច្រើន។

៥ ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤៣,៥៤២,៥៥០ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៥៧,៥៤១ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១២១,៨៩៦,១៥៧ នាក់៕

ប្រភព៖ redamnet.org