អំឡុងពេលបិទទ្ទប់រាជធានីភ្នំពេញ ស ថេត ធ្វើរឿងមួយចំពោះស្រ្តីជាអាជីករដឹកបន្លែទៅលក់នៅផ្សារព្រែកព្នៅ

សង្គម​និង​សេដ្ឋកិច្ច

ស្រ្តីជាអាជីវករម្នាក់ប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន មួយរំពិចបែជាមានការត្រេកអរមិនដឹនស្មានដល់​ និងថ្លែងអំណរគុណដល់លោក​ ស​ ថេត ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង​ កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងពេលចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាលគោលដៅអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានជួបនឹងស្រ្តីជាអាជីវករម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ដឹកបន្លែទៅលក់នៅផ្សារព្រែកព្នៅ បន្ទាប់ពីធ្វេីការសាកសួរ​ ដោយក្តីអាណិតលោកក៏បានទិញយកបន្លែពីអាជីវករនោះទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ។

ជាមួយគ្នានោះបន្ទាប់ពីទិញបន្លែរួច លោក ស ថេត បានឲ្យឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយបានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕

សូមចុចអានអត្ថបទខាងក្រោម៖