មន្ត្រីនគរបាលចំនួន ១,២៤៤នាក់ នឹងទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ ២៨ម៉ឺនរៀល ពីសម្ដេចក្រឡាហោម ស ខេង

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២២ ខែមេសានេះ បានសម្រេចផ្ដល់នូវថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ សរុបចំនួន ១,២៤៤នាក់ ដែលកំពុងប្រចាំការតាមគោលដៅ ក្នុងភូមិសាស្ត្របិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល សរុបចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមពីលើរបបឧបត្ថម្ភគោល និងប្រាក់ឧបត្ថមផ្សេងៗដែលមានកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមចំនួននៃថវិកាលើកទឹកចិត្តរបស់សម្ដេចក្រឡាហោម ស ខេង នេះ បងប្អូនកងកម្លាំង នឹងទទួលបានបានថវិកា ក្នុងម្នាក់ចំនួន ២៨០,០០០រៀល៕