លោកជំទាវ ឱ វណ្ណឌីន៖ កុំចំណាយពេលវេលាទៅមើលព័ត៌មានរន្ធត់ ព័ត៌មានប្រឌិត ដែលវាអាចបណ្តាលឱ្យកើតជំងឺផ្លូវចិត្តមិនដឹងខ្លួន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រាប់កុំឱ្យប្រជាពលរដ្ឋកុំចំណាយពេលវេលាទៅមើលព័ត៌មានរន្ធត់ ព័ត៌មានប្រឌិត ដែលវាអាចបណ្តាលឱ្យកើតជំងឺផ្លូវចិត្តមិនដឹងខ្លួន ក្នុងពេលកើតមានវិបត្តិ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវ ឱ វណ្ណឌីន៖ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»  មិនអាចបញ្ចប់បើពលរដ្ឋមិនចូលរួម – វិមាន៧មករា

លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា “ក្នុងមួយថ្ងៃប្រសិនបើយើងចំណាយពេល២ម៉ោង ក្នុងការអាន ឬមើលព័ត៌​មានដែលរន្ធត់ ព័ត៌មានដែលមិនពិត ព័ត៌មានដែលប្រឌិត ធ្វើឱ្យយើងខ្វាយខ្វល់ យើងរន្ធត់ពេក បើសិនជាយើងមើលបែបហ្នឹង ក្នុងរយៈពេល ២ ម៉ោង ក្នុងរយៈពេល ២សប្តាហ៍ លោកអ្នកនឹងមានជំងឺផ្លូវចិត្ត”។

បើតាមលោកជំទាវ នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ គេក៏សង្កេតឃើញ​ថាមានបងប្អូនមួយចំនួន ក៏មានបញ្ហាផ្លូវចិត្ត ដូច្នេះគេធ្វើការសិក្សា​ទៅថាតើបញ្ហា​ផ្លូវចិត្ត​ហើយរកឃើញថាបញ្ហាផ្លូវចិត្តក៏កើតចេញមកពីការអានព័ត៌​មានឥតប្រយោជន៍នេះដែរ។

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា “ឥឡូវយើងមាន អ្នកមួយចំនួន ក៏កំពុងតែស្ថិតក្នុងស្ថានភាពនេះដែរ អញ្ចឹងសំខាន់ណាស់ ដើម្បីកុំឱ្យខ្លួនយើងធ្លាក់ទៅលើបញ្ហាផ្លូវចិត្ត កុំទៅមើលអារព័ត៌មានណាចេញតែផ្តេសតែផ្តាស់រុញវាចោល លុបវាចោលទៅ”៕